អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សចាស់ដែលរួមភេទជាទៀងទាត់ឃើញថាពួកគេមានថាមពលខួរក្បាលល្អជាង ធម្មតា។ អ្នកចូលរួមការសិក្សានេះ ដែលបានរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ឃើញថា មានពិន្ទុខ្ពស់លើការប្រើពាក្យសម្តី និងចេះដឹងច្រើនជាងអ្នកដែលមិនបានរួមភេទសោះ។
(រូបតំណាង)
ការធ្វើតេស្តទៅលើសមត្ថភាពខួរក្បាលនេះគឺធ្វើទៅតាមលក្ខណៈ
Addenbrookes Cognitive Examination III (ACE-III)
ដែលជាតេស្តបែបស្តង់ដារមួយប្រភេទសម្រាប់វាស់កម្រិត
និងមុខងាររបស់ខួរក្បាល។
(រូបតំណាង)
ការសិក្សានេះមានការចូលរួមពីមនុស្សវ័យពី ៥០ ទៅ៨៣ឆ្នាំចំនួន
៧៣នាក់ ហើយក៏ត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ
Coventry និង Oxford ដែរ។ ពួកគេនិយាយថា
លទ្ធផលនៃការសិក្សានេះបញ្ជាក់យ៉ាងច្បាស់ថា បុរស
និងស្ត្រីវ័យចំណាស់ដែលមានទំនាក់ទំនងខាងផ្លូវភេទជាទៀងទាត់គឺមាន
មុខងារឆ្លាតវ៉ៃរបស់ខួរក្បាលល្អជាងអ្នកដែលមិនមានទំនាក់ទំនង
ផ្លុវភេទ ឬមិនញឹកញាប់។
ប៉ុន្តែរឿងនេះមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ។
តាមការសិក្សាមុនៗបានបង្ហាញថា
មនុស្សវ័យចំណាស់ដែលមានជីវិតរស់នៅក្នុងសង្គមយ៉ាងសកម្ម
និងមានភាពសកម្មខាងផ្លូវកាយជាប់ទំនងជាមានមុខងារឆ្លាតវ៉ៃរបស់
ខួរក្បាលល្អជាងអ្នកដទៃ។
ស្ថិតត្រង់ចំណុចនេះដែរ អ្នកស្រាវជ្រាវបានបាន់ស្មានថា
វាអាចបណ្តាលមកពីការបញ្ចេញសារធាតុ Dopamine
ដែលជាសារធាតុគីមីចម្លងសរសៃប្រសាទសម្រាប់ផ្តល់ព័ត៌មានដល់ខួរក្បាល
ក្នុងពេលមានសកម្មភាពរួមភេទ។
ទោះបីជាយ៉ាងណាក៏ដោយ
យើងមិនអាចទាញសេចក្តីសន្និដ្ឋានមួយពីការសិក្សានេះបានថា
តើការរួមភេទជួយរក្សាមុខងារខួរក្បាលកាន់តែល្អ
ឬអ្នកដែលមានខួរក្បាលល្អត្រូវតែបន្តរួមភេទជាទៀងទាត់ឬអត់នោះទេ
។ ប៉ុន្តែបើសិនជាអ្នកជាមនុស្សចាស់មែន
ហើយមិនចង់មានសកម្មភាពខាងផ្លូវភេទ
លទ្ធផលនៃការសិក្សានេះក៏មិនមែនមានន័យថាអ្នកត្រូវតែមាន
ការព្រួយបារម្ភនោះដែរ៕
EmoticonEmoticon