បញ្ហាពាក់ព័ន្ធនឹងសុខភាពទាំងអស់សុទ្ធតែប៉ះពាល់ដល់ប្រដាប់ភេទ។ បុរសអាយុ ៥០ ឆ្នាំ ដែលមានសុខភាពមាំមួនអាចមានសន្ទុះផ្លូវភេទខ្លាំងដូចបុរសវ័យ ៣០ ឆ្នាំដែលជក់ និងផឹកគ្រឿងស្រវឹង។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ស្ទេវេន ឡាំ គឺជាជំនួយការសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យញូវយ៉កផ្នែកវេជ្ជសាស្ដ្រ និងជាអ្នកនិពន្ធសៀវភៅ កត្ដាចម្បង៖ សុខភាពល្អបំផុត និងថាមពលផ្លូវភេទដ៏មាំទាំបំផុតសម្រាប់គ្រប់វ័យ។
ពោះមុខងាប្រដាប់លំហូរឈាមល្អកត្ដាសុខភាពផ្លូវកាយ
និងផ្លូវចិត្ដក៏ដើរតួនាទីសំខាន់ចំប់
ភេទដែរ។ បើស្រេ្តសដោយសារការងារ
ឬទំនាក់ទំនងស្នេហ៍មិនផ្អែមល្ហែម មានជំងឺធ្លាក់ទឹកចិត្ដ
គ្រឿងស្រវឹង
គ្រឿងញៀន ឬឡើងទម្ងន់ជ្រុល
ជីវិតផ្លូវភេទមិនសមប្រកបឡើយ។ចូរចាប់ផ្ដើមថែទាំសុខភាពនូវផ្នែក
សំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.
សម្រកក្បាលពោះ-ទទួលទានអាហារសុខភាព
និងហាត់ប្រាណរក្សាទម្ងន់រាងកាយ និងសម្រកខ្លាញ់ក្បាលពោះ។
ពោះដ៏ធាត់កន្ទ្រ គឺជាសញ្ញាណអវិជ្ជមានចំពោះសុខភាពទូទៅ រួមទាំង
បញ្ហាផ្លូវភេទ។ប្រដាប់ភេទរបស់អ្នកជាឧបករណ៍វាស់ស្ទង់សុខភាពបេះដូង
និងសរសៃឈាមក្រហម។ នោះដោយសារសរសៃឈាមប្រដាប់ភេទតូចឆ្មារជាងសរសៃបេះដូង។
២.
បោះបង់អាហារផ្សែង-លោកវេជ្ជបណ្ឌិត ឡាំ បន្ដថា៖ «ការជក់បារីធ្វើឲ្យសរសៃឈាមត្បៀត
និងរាំងខ្ទប់ឈាមធ្វើចលនាបន្លាស់ទី។
ជាតិនីកូទិកត្បៀតលំហូរឈាមក្នុងប្រដាប់ភេទ នាំឲ្យអាច្រមក់មិនរឹង។
៣.
ដើររៀងរាល់ថ្ងៃ-ពេលអ្នកធ្វើលំហាត់ប្រាណ
លំហូរឈាមបង្កើនចលនារស់រវើក
ដោយឈាមត្រូវហូរកាត់តាមកោសិកានៃភ្នាសជាលិកា (សរសៃឈាមក្រហម)
និងជំរុញពួកវាផលិតនីទ្រីក អុកស៊ីដកាន់តែច្រើន
ជាសារធាតុសំខាន់នាំឡើងប្រដាប់ភេទឡើងរឹងកញ្ជ្រឹស។ វេជ្ជបណ្ឌិត ថា៖ «បុរសកាន់តែមានសុខភាពល្អ
រូបគេផលិតសារធាតុនីទ្រីក អុកស៊ីដ កាន់តែច្រើន
និងពង្រឹងអានុភាពប្រដាប់ភេទកាន់តែដូចដុំថ្ម»។ លំហាត់ប្រាណក៏មានប្រសិទ្ធភាពស្មើនឹងការប្រើឱកាសបំបាត់អាការជំងឺធ្លាក់ទឹកចិត្ដកម្រិតស្រាល
ដែលនាំឲ្យប្រដាប់ភេទធ្លាក់សមត្ថភាពផងដែរ។
៤.
ឧស្សាហ៍ត្រួតពិនិត្យដុំបាល់ទាំងគូ-ជំងឺមហារីកពងស្វាសមានញ៉ាំញីជីវិតបុរសជិត
៨ ពាន់នាក់ក្នុងមួយឆ្នាំ ភាគច្រើនជាមនុស្សវ័យក្មេងអាយុចន្លោះពី ១៥
ទៅ ៤០ ឆ្នាំ។ នៅពេលធ្វើរោគវិនិច្ឆ័យឲ្យបានទាន់វេលា
លទ្ធភាពស្រោចស្រង់មានដល់ជាង ៩៥ ភាគរយ។
ត្រួតពិនិត្យដុំបាល់ទាំងគូឲ្យកូនប្រុសរបស់ខ្លួនរៀងរាល់មួយខែម្ដង។
នេះ ជាវិធីសាស្ដ្ររបស់ទីប្រឹក្សាផ្នែកបស្សាវវិទ្យា Men’s Health វេជ្ជបណ្ឌិត ឡាររី លីពសាត់
ប្រធានផ្នែកឱសថកែរោគបន្ដពូជបុរសនៅសាកលវិទ្យាល័យឱសថសាស្ដ្របេល័រ។
ទី១៖ ងូតទឹកក្ដៅឧណ្ឌៗ។
ទឹកក្ដៅធ្វើឲ្យសាច់ដុំសម្រាកដែលរុញច្រានពងស្វាសចូលក្នុងស្រោម
ងាយស្រួលឲ្យអ្នកធ្វើការត្រួតពិនិត្យ។
ទី២៖ ស្ទាបកន្សោមពងទាំងគូក្នុងពេលតែមួយ។
វាអាចមិនដូចគ្នាទាំងស្រុងទេ តែក៏មិនគួរខុសទំហំគ្នាឆ្ងាយដែរ។
ទី៣៖ ត្រួតពិនិត្យថ្នមៗម្ដងមួយៗ។
ដាក់ម្រាមដៃចង្អុល និងកណ្ដាលពីក្រោម និងមេដៃពីលើពងស្វាស។លុញសង្កត់ស្រាលៗ ៣០ វិនាទីថាតើវាមានពក ឬរលាកត្រង់ចំណុចណាឬទេ។
តែបុរសជាច្រើនយល់ច្រឡំចំពោះបំពង់បង្ហូរទឹកកាមដែលរលាកដែរ។បើមិនប្រាកដ
ឬបើអ្នកលាបឃើញរលាក ចូរទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញភ្លាម៕
EmoticonEmoticon