ប្រសិនបើលោកអ្នកផលិតថ្នាំជំនួយផ្លូវភេទបុរសដោយខ្លួនឯង លោកអ្នកត្រូវការរូបមន្តខាងក្រោមនេះដែលអាចរកជាវបាននៅគ្រប់ ទីផ្សារលក់ដូរទាំងអស់។ គ្រឿងផ្សំទាំងនេះនឹងផ្តល់នូវថាមពល និងជួយជំរុញកម្លាំងផ្លូវភេទរបស់បុរស។ ថ្នាំ Viagra ឬថ្នាំជំនួយផ្លូវភេទបុរសគឺជាប្រភេទថ្នាំដ៏មានប្រសិទ្ធិភាព សម្រាប់បុរស ដែលមានអត្ថប្រយោជន៍ក្នុងការបង្កើនផ្លូវភេទ និងកម្លាំងថាមពល។ មានមនុស្សតិចតួចណាស់ដែលដឹងពីរូបមន្តដ៏សម្ងាត់នេះ ដែលអាចធ្វើដោយខ្លួនឯងនៅឯផ្ទះបាន។
១). គ្រឿងផ្សំដែលត្រូវការដើម្បីបង្កើតថ្នាំ Viagra ធម្មជាតិ៖
– ផ្លែឪឡឹក
– ផ្លែក្រូចឆ្មា
ផ្លែឪឡឹកមានពោរពេញដោយអាមីណូអាសុីត
ដែលជួយជំរុញចលនាឈាមហូរទៅកាន់បេះដូង និងប្រដាប់ភេទបុរស។
ពិតណាស់
វាបង្កើតឲ្យមានឥទ្ធិពលស្រដៀងគ្នាទៅនឹងថ្នាំមួយចំនួនដូចជា
Viagra ដែរ។ លោកអ្នកមិនគួរប្រើប្រាស់ស្ក គ្រឿងទេស អំបិល
ឬគ្រឿងបន្ថែមរសជាតិផ្សេងឡើយ
ដែលអាចនឹងកាត់បន្ថយភាពខ្លាំងនៃគ្រឿងផ្សំទាំងពីរនេះ។
២). របៀបធ្វើ៖
– លោកអ្នកចាំបាច់ត្រូវតែចិតផ្លែឪឡឹកជាចំណិតតូចៗ
និងដាក់ផ្លែឪឡឹកដែលចិតរួចនោះក្នុងម៉ាស៊ីនកិន ឬក្រឡុកផ្លែឈើ
បន្ទាប់មកក្រឡុកយកទឹកផ្លែឪឡឹកនោះចំនួនមួយលីត្រ។
ផ្នែកសនៅជាប់សំបកឪឡឹកក៏មានសារធាតុអាមីអាស៊ីតខ្ពស់ផងដែរ
ហើយក៏ត្រូវកិនយកទឹកដែរ។
– ចាក់ទឹកឪឡឹកនោះទៅក្នុងឆ្នាំងមួយ ហើយដាំ
ឬស្ងោទឹកនោះប្រមាណជា២នាទី ក្រោយមក
ច្របាច់ទឹកក្រូចឆ្មាចូលទៅក្នុងឆ្នាំងនោះ
មុននឹងច្របល់គ្រឿងផ្សំទាំងពីរនោះបញ្ចូលគ្នា។
វាគឺជារឿងដ៏ល្អក្នុងការបន្តដាំទឹកនោះឲ្យពុះ និងហួតបន្តិច
ហើយបន្ទាប់មកឈប់ដាំទឹកនោះ
នៅពេលដែលវាស្រក់នៅសល់ប្រមាណជាពាក់កណ្តាល។
– ទុកទឹកឪឡឹកដែលដាំរួចនោះប្រមាណជារយៈពេលមួយម៉ោង។ បន្ទាប់មក
ចាក់ទឹកនៅក្នុងកែវដែលស្អាតមួយ និងរក្សាទុកកន្លែងត្រជាក់
និងស្ងួតដូចជាទូរទឹកកក។
លោកអ្នកត្រូវតែចងចាំថា
ត្រូវផឹកភេសជ្ជះនេះនៅពេលមិនទាន់ញាំអីដូចជាពេលព្រឹក
និងមុនអាហារពេលល្ងាច
ហើយលោកអ្នកត្រូវតែផឹកពីចន្លោះ២ស្លាបព្រាបាយ
ទៅមួយភាគបីនៃកែវក្នុងមួយលើក។ប្រសិទ្ធិភាពអាស្រ័យទៅលើ
ទម្ងន់ និងទំហំនៃរាងកាយមនុស្សម្នាក់ៗ។ ថ្នាំ Viagra ធម្មជាតិនេះ
មានសុវត្ថិភាព និងផ្តល់តាមពលដល់រាល់មនុស្សគ្រប់វ័យទាំងអស់៕
EmoticonEmoticon