ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិតមានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយនារីក្រមុំព្រហ្មចារីភាគីបុរសគួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូងរបស់ស្ត្រីប្រពឹត្តទៅយ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។
១ – បង្ហាត់បង្រៀននាងៈ
អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។
ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ
អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ
បែរជាគិតតែបំពេញចំណង់កាមគុណរបស់ខ្លួនឯង វាអាចធ្វើឲ្យនាងមានការមិនពេញចិត្ត។
២ – អាការពេលរួមភេទៈ ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ
អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។
ស្រីក្រមុំព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។
ជាពិសេស
គឺខណៈពេលជិតដល់ចំណុចកំពូលនៃភាពស្រណុកស្រួលធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។
បើនាងទុកក្រចកដៃ អ្នកត្រូវត្រៀមខ្នងសម្រាប់ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅ
ព្រោះខណៈពេលនាងត្រេកត្រអាលដោយភាពស្រណុកស្រួល
ដៃទាំងទ្វេរបស់នាងអាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នកឲ្យចេញឈាមបានដោយមិនដឹងខ្លួន។
៣ – តោងស្អិតដូចឈ្លើងៈ
ដោយសារនាងនៅក្រមុំព្រហ្មចារីដែលទើបតែប៉ះពាល់អ្នកជាបុរសលើកដំបូងរបស់នាង
ដូច្នេះហើយទើបធ្វើឲ្យនាងមានអារម្មណ៍យ៉ាងពិសេសមកលើអ្នក។
បន្ទាប់ពីបានកន្លងខ្លួនប្រាណនាងហើយ វាច្បាស់ណាស់ថា
អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី
ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។
៤ – ត្រូវបបោសអង្អែលយូរៈ ការដែលត្រូវបបោសអង្អែលឲ្យបានយូរជាងធម្មតា
ក៏ដោយសារហេតុផលថា នាងជាស្រីក្រមុំព្រហ្មចារីនេះឯង។
ដូចនេះទោះបីជាអ្នកជាស្វាមីរបស់នាងក៏ដោយ
ប្រសិនបើអ្នកចាត់ការទាំងប្រញាប់ប្រញាល់ ឬតក់ក្រហល់ពេកនាងអាចនឹងបដិសេធ។
ជួនកាល
បើប៉ះចំពេលស៊យអាចត្រូវមួយជើងរបស់នាងចំកណ្តាលដើមទ្រូងធ្លាក់ពីលើគ្រែក៏ថាបាន។
ដូច្នេះ ការលួងលោមបបោសអង្អែលនាងឲ្យបានយូរបន្តិចគឺជារឿងល្អ
ដែលអ្នកគួរធ្វើដោយចៀសមិនរួច
ដើម្បីឲ្យនាងយល់ព្រមប្រគល់ខ្លួនប្រាណដោយពេញចិត្ត។
៥ – ប្រយ័ត្នប្រឡាក់ៈ ក្រមុំព្រហ្មចារី
គឺស្រីបរិសុទ្ធដែលពុំធ្លាប់ឆ្លងកាត់ការរួមភេទម្តងណាសោះឡើយ
និយាយរួមទាំងការប្រើហត្ថាបំពេញចំណង់តណ្ហាខ្លួនឯង និងជាមួយស្រីៗគ្នាឯង
(ស្រីស្រឡាញ់ភេទដូចគ្នា) ផងដែរ។ ដូចនេះ
នៅពេលអ្នកធ្វើការស៊កបញ្ចូលអង្គជាតទៅក្នុងទ្វារមាសរបស់នាង
ពេលនោះអាចធ្វើឲ្យសន្ទះព្រហ្មចារីដាច់រហែក
បណ្តាលឲ្យមានឈាមហូរចេញមកជាមួយទឹករំអិល។
បើមិនចង់ឲ្យប្រឡាក់ត្រូវមានកម្រាលសម្រាប់ទ្រាប់ពីក្រោម
ដើម្បីការពារការប្រឡាក់កម្រាលពូក។ ប៉ុន្តែ ទោះជាយ៉ាងណា
ពុំមែនស្ត្រីក្រមុំព្រហ្មចារីទាំងអស់សុទ្ធតែមានឈាមនៅពេលរួមភេទលើកដំបូងនោះទេ
៕
EmoticonEmoticon