ទិចនិចរួមភេទអាចអោយអ្នកចង់​​​​បាន​​​​​កូន​​​​ប្រុស​​​​​ ឬ​​​​​ស្រី​ ទៅ​​​តាម​​​​បំ​​ណង​​​

 
តាម​​ការ​​ទូ​ន្មាន​រ​បស់​​លោក Aristote បិតា​​វិទ្យា​សា​ស្ត្រ​​ន​យោ​បាយ ជន​ជាតិ​​ក្រិច​​បាន​​ឲ្យ​​ដឹង​ថា ប្រ​សិន​បើ​​ប្តី​​ប្រ​ពន្ធ រួម​ដំ​ណេក​​ជា​មួយ​គ្នា​​ពេល​​ថ្ងៃ​ណា ដែល​​អាច​មាន​​ខ្យល់​​បក់​​ពី​​ទិស​​ខាង​ជើង គេ​​ប្រា​ក​ដ​​ណា​ស់​​ថាត្រូវតែមាន​កូនប្រុស ហើយ​នៅ​ថ្ងៃ​ណា​ដែលមាន​ខ្យល់ បក់​មកពី​ទិស​ខាងត្បូង ពួកគេ​នឹងមាន​កូនស្រី​។​រីឯ​ផ្នែក​វិទ្យាសាស្ត្រ​ហ្សែ​ន​វិញ បានកំណត់​អំពី​ករណី​ទារក នៅក្នុង​ផ្ទែ​អាស្រ័យ​ដោយ ហ្សែ​ន​របស់​ឪពុកម្តាយ​ទៅវិញ​ទេ​។ ដោយឡែក​តាម​ក្រិ​ត្យ​ក្រម​ធម្មជាតិ ការកម្រិត​ការ​លៃ​ពេលវេលា នៃ​ការ​រួមភេទ​សម្ព័ន្ធ​រវាង​ប្តី​ប្រពន្ធ គឺ​ធានាបាន​នូវ​អត្រា ស្ទើរតែ​ចាត់ទុកថា សុ​ក្រិត​នៅពេលណា​គេ​ចង់​បានកូន ប្រុស​ឬ​ស្រី ទៅតាម​បំណងប្រាថ្នា​។ សូម​ស្វែងយល់​ពី បញ្ហា​មួយចំនួន​ដូចតទៅ ៖
ដើម្បី​ចង់​ឲ្យ​មានគភ៌​កូនស្រី​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​កំណត់​ពេលវេលា ឲ្យ​បានច្បាស់លាស់​ថា នៅពេលណា​ដែល ពង​អូ​វិល​ត្រូវ​ធ្លា​ក់មក​។ នោះ​ជា​រឿង​ដ៏​សំខាន់ ដើម្បី​ចាប់ផ្តើម​មានគភ៌​ជា​កូនស្រី បើ​ចង់បាន​កូនស្រី គប្បី​មានការ​រួមរ័ក ជាប្រចាំ​ថ្ងៃ​តាំងពី​រដូវ​ប្រចាំខែ ធ្លាក់​អស់​ស្អាត​ពី​ខ្លួន​អស់ហើយ រហូតដល់ ២​ទៅ​៣ ថ្ងៃមុន​ពេល​ពង​អូ​វ៉ុល​ធ្លាក់​ចុះមក​។ នៅពេល​មាន​ទំនាក់ទំនង ភេទ​សម្ព័ន្ធ​នោះ ក៏​មិនត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ ឬ​ប្រើប្រាស់​មធ្យោបាយ បង្ការ​មិន​ឲ្យ​មានគភ៌​ផ្សេងទៀត ក្រោយ​ថ្ងៃ​ដែល​ពង​អួ​វ៉ុល ត្រូវ​ធ្លាក់​ចុះមក​នោះ​។​​នៅពេលដែល​គេ​ចង់បាន​កូនស្រី ក៏​ពុំគប្បី​ឲ្យ​ភរិយា ឈានដល់​តម្រេក​កំពូល ខ្លាំងពេក​នោះទេ នៅពេល​រួម​គ្រែ​ខ្នើយ ជាមួយគ្នា​នោះ​។ នេះ​ក៏​ដោយសារតែ​ស្រី្ត បាន​បញ្ចេញ​នូវ​ជាតិ​រំអិល​មក​តិច មិន​ដូចជា​ករណី ដែល​ឈានដល់​ចំណុចកំពូល ទឹករំអិល​ចេញមក​កាន់តែច្រើន ធ្វើ​ឲ្យ​ទ្វារមាស​សើម​រអិល​ខ្លាំងពេក នាំ​ដល់​មេជី​វិត​កាន់តែ​បន្ថែម​ចលនា​យ៉ាង​លឿន រុលទៅមុខ​ជួប​ជាមួយ នឹង​ពង​អូ​វ៉ុល​នោះ​។​ដើម្បី​ចង់​ឲ្យ​មានគភ៌​កូនប្រុស​សកម្មភាព​រួមរ័ករ​វាង​ប្តី​ប្រពន្ធ មាន​កាលកំណត់ ដែល​ពង​អូ​វ៉ូ​ល​ត្រូវ​ធ្លាក់​ចុះមក និង​អាច​ធ្លាក់ចុះ​នូវ ឱកាស​ដែល​គភ៌​ជា​កូនប្រុស​។ ឱកាស​ដ៏​សមស្រប​បំផុត សម្រាប់​គូ​ស្វាមីភរិយា ចាប់ផ្តើម​រួមរ័ក ដើម្បី​មាន​ភ​គ៌​ជា​កូនប្រុស សម​ទៅតាម​បំណងប្រាថ្នា​នោះ គឺ​រយៈពេល ២៤​ម៉ោង​មុនពេល ពង​អូ​វ៉ុល​ធ្លាក់​ចុះមក ឬ​រយៈពេល ២​ម៉ោង​ក្រោយពេល​ពង​អូ​វ៉ុល​ធ្លាក់​។​ការ​កំណត់ពេល​រួមរ័ក​សង្វាស់ ទាក់ទិន​ទៅនឹង​ចំណុច ពេលដែល​ពង​អូ​វ៉ុល ត្រូវ​ធ្លា​ក់មក​នោះ គឺជា​កត្តា​ដ៏​សំខាន់បំផុត​ក្នុងការ ធ្វើ​ឲ្យ​ទារក​ដែល​នៅក្នុង ផ្ទៃ​មាតា​ជា​កូនប្រុស​។ ជាតិ​រំអិល​ដែល​ផ្សើម ចេញពី​ស្បូន​ក៏​កាន់តែច្រើន​ថែម​ឡើង ចំពេល​ដែល​ពង​អូ​វ៉ុល ត្រូវ​ធ្លាក់​ចុះមក​នោះ ជាការ​ផ្តល់​លទ្ធភាព​ឲ្យ​មេជី​វិត Y របស់​បុរស​ធ្វើ​ចលនា​យ៉ាង​លឿន ដើម្បី​បាន​ទៅ​ជួប ជាមួយនឹង​ពង​អូ​វ៉ុល​។​ក្រោយពេល​ទទួលបាន ស្រណុក​ស្រួល​ឈានដល់ តម្រេក​កំពូល​ហើយ​នោះ រូបរាង​របស់​អ្នក​រួមភេទ ក៏​នឹង​បញ្ចេញ​សារជាតិ ដែលមាន​ផលប្រយោជន៍ មួយ​បន្ថែម​មក​ឲ្យ​មេជី​វិត ដើម្បី​ឲ្យ​មានគភ៌​ជា​កូនប្រុស​។​សម្រាប់​បុរស​វិញ ក៏​គួរ​គប្បី​ស្លៀកខោ​ទ្រនាប់ រឹប​ណែន​ខ្លាំងពេក​នោះទេ​។ ការធ្វើ​យ៉ាងនេះ​ក៏​នឹង នាំ​ឲ្យ​ទឹកកាម​នៅក្នុង​ប្រដាប់បន្តពូជ ឡើង​សីតុណ្ហភាព​នឹងធ្វើ​គុណភាព នៃ​ទឹកកាម​ចុះខ្សោយ ឬក៏​បរិមាណ​ក៏​កាន់តែ​តិច​។ គួររំលឹកថា សារធាតុ​ភេសជ្ជៈ​កាហ្វេ មាន​ឥ​ទិ្ធ​ពល​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​បុរស​រួមរ័ក ជាមួយ​ដៃគូ​នឹងមាន​គភ៌ ជា​កូនប្រុស​នោះ​៕

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

loading...