ចំណុច​​កំពូល​ផ្លូវ​​ភេទ ​បុរស និង​​ស្ត្រី គួរយល់ដឹង

 
ចំណុច​កំពូល​ផ្លូវ​ភេទ កើត​ឡើង​បាន​ទាំង​បុរស​និង​ស្ត្រី ដោយ​នៅ​ពេល​ដល់​ចំណុច​កំពូល សាច់​ដុំ​ក្នុង​បរិវេណ​ពោះ​ផ្នែក​ក្រោម ដែល​ស្ថិត​នៅជុំវិញ​អវយវៈ​ភេទ និង​រន្ធ​គូទ នឹង​ច្របាច់​រីក​រួម​យ៉ាង​រហ័ស រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​អុកស៊ីតូស៊ីន(Oxytocin) បរិមាណ​​ខ្ពស់​ជាង​កម្រិត​ធម្មតា ដល់​ទៅ ៥ដង ដោយ​សារ​ធាតុ​នេះ នឹង​ទៅ​ជំរុញ​ឱ្យ​មាន​ការបញ្ចេញ​សារធាតុ​នៃ​សេចក្តីសុខ គឺ​អេនឌ័រហ៊្វីន (Endorphin) ដែលវា​អាច​បន្ថយ​អាការ​ឈឺផ្សេងៗ​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ។ ទាំង​បុរស​និង​ស្ត្រី តែង​បាន​ទទួល​អារម្មណ៍​ស្រៀវ​​ស្រើប និង​មាន​សេចក្តី​សុខ នៅ​ពេល​ឈាន​ដល់​ចំណុច​កំពូល​ផ្លូវ​ភេទ ប៉ុន្តែ បន្ទាប់​ពី​នោះ តែង​​មាន​អារម្មណ៍​នឿយ​ហត់ និង​ត្រូវ​ការ​សម្រាក

បុរស ៖នៅពេលដល់ចំណុចកំពូលផ្លូវភេទ សាច់ដុំ រន្ធទ្វារធំ ក្រពេញប្រូស្តាត និងសាច់ដុំ​ក្នុង​អវយវៈភេទបុរស និងច្របាច់រីករួមតាមចង្វាក់ ជះឥទ្ធិពលឱ្យ ទឹកកាម ដែលរក្សាទុក​ក្នុង​ពងស្វាស បញ្ចេញមកតាម ចុងអវយវៈភេទបុរស។ ចំណុចកំពូលផ្លូវភេទរបស់បុរស មានរយៈពេលប្រមាណ ៣-១០វិនាទី។ ក្នុងអំឡុងពេលនេះ បុរសមានអារម្មណ៍ស្រៀវ​ស្រើប និងតែងតែមានសេចក្តីសុខខ្លាំង។ ចំណុចកំពូលផ្លូវភេទ អាចជាលទ្ធផល​នៃការ​រួមភេទ ការសម្រេចកាម ដោយខ្លួនឯង ឬការជំរុញអវយវៈភេទ ដោយវិធី ផ្សេងៗ ដូចជា ការប្រើមាត់ ឬឧបករណ៍រំញ័រជាដើម។នៅពេលបុរសមានអាយុកាន់តែច្រើន បរិមាណរបស់ ទឹកកាម ដែលបញ្ចេញមក មាន​កាន់​តែតិច ដូច្នេះ រយៈពេលនៃចំណុចកំពូលផ្លូវភេទ នឹងកាន់តែខ្លី ប៉ុន្តែ អារម្មណ៍​ខណៈ​ឈានដល់ចំណុចកំពូល មិនបាន ផ្លាស់ប្តូរឡើយ។ ក្រោយបញ្ចេញទឹកកាមហើយ បុរស​ត្រូវការពេលសម្រាកមួយរយៈ ប្រមាណមិនដល់ ១នាទី ឬយូររាប់ម៉ោង អាស្រ័យ​លើ​អាយុ និងសភាពរាងកាយ ទើបអាចរួមភេទបានម្តងទៀត។

ស្ត្រី ៖មុនស្ត្រីឈានដល់ចំណុចកំពូលផ្លូវភេទ ទ្វារមាស នឹងបញ្ចេញទឹករំអិល ដោយគ្លីតូរីស នឹងរីកធំ ដោយសារមាន​ឈាម​មក​ស្ទះក្នុងជាលិកា។ ស្ត្រីមួយចំនួន ខ្លួនឡើងក្រហម ដោយ​សារឈាមរត់ទៅស្បែក កាន់តែច្រើនឡើង។ នៅពេលជិតដល់​ចំណុចកំពូល​កាន់តែ​ខ្លាំងឡើង គ្លីតូរីសនឹងរួញ ហើយគែមក្នុងរបស់ទ្វារមាស នឹងមានពណ៌កាន់​តែក្រមៅ​ឡើង បន្ទាប់-ពីនោះ ទ្វារមាសនឹងរួញតូចប្រមាណ៣០% និងពោរពេញ​ដោយ​ជា​លិកាទន់ខាងក្នុង។ លើសពីនេះ សាច់ដុំស្បូន នឹងរួញតូច។ស្ត្រីនឹងឈានដល់ចំណុចកំពូល ពេញលក្ខណៈ នៅពេលស្បូន ទ្វារមាស និង​សាច់ដុំ​ពោះ ផ្នែកក្រោម ច្របាច់កន្ត្រាក់ ជាចង្វាក់ច្រើនដង ដោយស្ត្រីភាគច្រើនពេញចិត្ត​នឹង​អារម្មណ៍​​​​​ដែលបានទទួលក្នុងអំឡុងពេលនេះ។ ទោះយ៉ាងណា ក៏មានស្ត្រីដែលរួម​ភេទ​ជា​ប្រចាំមួយចំនួន មិនបានទទួលអារម្មណ៍បែបនេះឡើយ។ ក្រោយពី​ដល់ចំណុច​កំពូល​​​ផ្លូវ​ភេទគ្លីតូរីស នឹងត្រឡប់មកទំហំដើម ក្នុងរយៈពេល ១០នាទី

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

loading...