ចង់ដឹងទេ៖ពេលផ្អាក​ការរួមភេទ ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ

 
សម្រាប់អ្នក​ដែលជិតបាន​ក្លាយជាឪពុកម្តាយ​គេ ការរួមភេទក្នុង​កំឡុងពេលមាន​ផ្ទៃពោះ​អាចជាបញ្ហា​ខ្វះទំនុកចិត្ត។ វាអាច​ផ្តល់ក្តីសុខឲ្យ​គូស្នេហ៏​ដែលបាន​ដឹងថា ការរួមភេទ​ក្នុងពេល​មានផ្ទៃពោះ​ជារឿងមួយ​ធម្មតា (អត្រាគ្រោះថ្នាក់​ដល់កូនក្នុង​ផ្ទៃមានតិច) ត្រូវបាន​គេគិតថា មាន​សុវត្ថិភាព បើមិន​ដូច្នេះទេ លុះត្រាតែ​វេជ្ជបណ្ឌិត​បានប្រាប់​ដល់អ្នក។ដោយសារ​តែថង់ និងសាច់ដុំ​រឹងរបស់​ស្បូន អាចជួយ​ធានាសុវត្ថិភាព​ដល់កូនក្នុង​ផ្ទៃរបស់​អ្នក។ ដូចគ្នា​នេះ​ដែរ ក្នុងពេល​ពាក់កណ្តាល​នៃការមា​នផ្ទៃពោះ កស្បូនរបស់​អ្នក​បានបញ្ចេញ​ទឹករាវដែល​មាន​លក្ខណៈ​ខាប់។ទឹកដែល​ផលិត​ឡើង​ដោយកស្បូន​នេះដើរតួនាទី​ជាអ្នកការពារ​កូនក្នុងផ្ទៃ​បន្ថែម។ លើសពីនេះទៀត វាអាច​ជួយការពារ​ពីការជ្រៀតចូល​របស់មេរោគ​ទៅក្នុង​ស្បូន។ ដូច្នេះសរីរាង្គភេទ​បុរសនឹងមិនប៉ះពាល់​ដល់ក្មេង​ក្នុង​ផ្ទៃឡើយ។ ក្នុងករណីខ្លះ អ្នក​ជំនាញបានណែនាំ​ឲ្យចៀសវាង​ពីការរួមភេទ​ក្នុងសប្តាហ៏​ចុងក្រោយ​នៃការមាន​ផ្ទៃពោះ។ បញ្ហាទាំងអស់​រួមមាន៖ ប្រវត្តិ ឬភាពគ្រោះ​ថ្នាក់នៃកំណើត​កូនខុស​ធម្មតា។

   បញ្ហាទ្វារមាស​ស្ងួត,ឈឺចាប់​សាច់ដុំការហូរចេញនូវទឹករាវពណ៌​លឿង​អាចធ្វើឲ្យទារក​មិនអាចកើត​ចេញ​មកបាន។គភ៌ច្រើន (កូនភ្លោះ ២, កូនភ្លោះ ៣…)កស្បូន​មិនពេញលេញ,បញ្ហាថ្នាំ​អាចធ្វើឲ្យ​កស្បូនស្ត្រីមាន​ផ្ទៃពោះ​ចាប់ផ្តើម​រីក និងខូចទ្រង់ទ្រាយ មុនពេល​សម្រាល ភាពគ្រោះថ្នាក់​កើតឡើង​ដោយសារការ​សម្រាលកូន​មិនគ្រប់ខែ ឬការលូតលាស់​របស់ទារក​ខុសប្រក្រតី។ក្បាច់រួមភេទ ២ប្រភេទ​មិនផ្តល់​សុវត្ថិភាពចំពោះស្ត្រីមាន​ផ្ទៃពោះក្នុងពេលរួមភេទដោយ​ប្រើមាត់ គូស្នេហ៏​របស់អ្នក​មិនគួរផ្លុំខ្យល់​ចូលទៅ​ក្នុងទ្វារមាស​របស់នាងឡើយ ព្រោះវា​អាចបណ្តាលស្ទះសរសៃឈាម (បញ្ហាពេល​ដែលពពុះខ្យល់​ចូលទៅ​ក្នុ​ងសរសៃឈាម និងធ្វើឲ្យ​ស្ទះ) ដែលអាច​ធ្វើឲ្យគ្រោះថ្នាក់​ដល់ទាំង​ម្តាយ និង​កូន។អ្នកមិនគួររួមភេទ​ជាមួយនឹងដៃគូ​ដែលអ្នក​មិនធ្លាប់បាន​ដឹងពីប្រវត្តិរបស់​គេពីមុនមក ឬអ្នក​ដែលមាន​កើតជំងឺ​ដូចជា ជំងឺ​ស្វាយ ឬស្សលើ​ប្រដាប់ភេទ ឬក៏មេរោគអេដស៏។ ប្រសិនបើអ្នក​ឆ្លងមេរោគទាំង​នេះ វាអាចឆ្លងទៅដល់​កូនក្នុងផ្ទៃ​របស់អ្នក។ទៅជួបនឹង​វេជ្ជបណ្ឌិត ប្រសិនបើអ្នក​មានអារម្មណ៏​ថា អ្វីមួយ​ខុសធម្មតា ក្រោយពេល​រួមភេទរួច៕ ប្រភព៖ បរទេស

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

loading...